សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងមានតម្រូវការទឹក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចំនួនជិត ៤ពាន់ហិកតា ។ ការអន្តរាគមន៍ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់, រាជរដ្ឋាភិបាល គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង ហេីយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល មកបំពេញបន្ថែមក្នុងទន្លេបាទី ដេីម្បីអាចនឹងធានាដល់ការប្រេីប្រាស់នារដូវប្រាំងខាងមុខផងដែរ។

ព្រមជាមួុយនេះ ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ ធានាការស្រោចស្រពពេញមួយឆ្នាំ ដែលមានការចងក្រងជាសហគមន៍ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។ ជាលទ្ធផល ពួកគាត់អាចបង្កបង្កេីនផលបីដងក្នុងមួយឆ្នាំ ដោយមិនមានការខ្វះខាតទឹក ទូទាំង ២,៥០០ហិកតា ហេីយបាននឹងពង្រីកបន្ថែមចំនួនជាង ៥០០ហិកតា ទៀត ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត ១ពាន់ហិកតា បន្ថែមផងដែរ។

ព្រមជាមួយគ្នានេះ ក៏បានឈាងចូលពិនិត្យផងដែរ នៅការដ្ឋានកសាង និងស្តាប្រឡាយលេខ ៩៦ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រេីន ដែលមានទំហំទទឹង ៨០ម៉ែត្រ ដោយនឹងតភ្ជាប់ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណន ក្នុងគម្រោងនៃការពង្វាងទឹកជំនន់ពីរាជធានីភ្នំពេញ និងពហុបំណងនៃការស្តុកទឹកសម្រាប់បម្រេីដល់ការស្រោចស្រពផង និងផ្លូវទឹកផងដែរ។

ខេត្តកណ្តាល និងខេត្តតាកែវ ព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥

អត្ថបទដែលជាប់ទាក់ទង