ទារកវ័យជាង១ខែម្នាក់ ត្រូវបានគេដាក់ក្នុងកន្ត្រក ហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញ
ភ្នំពេញ ៖ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ (ហៅផ្លូវទ្រុងមាន់) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ទារកវ័យជាង១ខែម្នាក់ ត្រូវបានគេដាក់ក្នុងកន្ត្រក ហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញ ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចយកទៅថែរក្សាទុក ។
ប្រជាពលរដ្ឋដែលប្រទះឃើញបានអោយដឹងថា ពួកគាត់ក៏បានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ៣០ម៉ែត្រក៏ប្រទះឃើញកាបូបពណ៌ខៀវមួយដាក់នៅលើចិញ្ចើមផ្លូវចោល ។ បន្ទាប់ពីឃើញដូច្នេះ ពួកគាត់មានការសង្ស័យ ក៍នាំគ្នាដេីរទៅមេីលកាបូបនោះ ស្រាប់តែឃើញទារកវ័យជាងមួយខែនៅក្នុងកាបូបនោះនៅតែកំប៉ុងទឹកដោះគោ ដោយមិនដឹងថាម្តាយយកមកប្លុងចោលតាំងពីពេលណានោះទេ ។
ក្រោយឃើញស្ថានភាពបែបនេះ គាត់ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចបានចុះទៅដល់បានពិនិត្យទារកនេះរួចហើយ ក៏មានប្រជាការពារសម្រេចយកទៅមេីលថែររក្សាទុកបណ្ដោះអាសន្ន និងរង់ចាំទាក់ទងផ្នែកសង្គមកិច្ចឲ្យមកទទួលយក ទារកខាងលើយកទៅបីបាច់ថែរក្សាជាបន្តផងដែរ ៕