ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះមួយខ្នង ឆេះអស់ទាំងស្រុង នៅស្រុកត្រាំកក់
តាកែវ ៖ ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះមួយខ្នងដែលទំហំ៨ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វេីអំពីឈេីលេីថ្មក្រោម ប្រកក្បឿងឆេះអស់ទាំងស្រុងនៅស្រុកត្រាំកក់.!!!
ស្រុកត្រាំកក់ : យោងតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯកឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យថា នៅថ្ងៃព្រហស្បតិ៍០២កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ឈ្មោះ ង៉ែត តែម ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតនៅភូមិគោករវៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គីភ័យមួយកេីតឡេីងបណ្តាលអោយឆេះផ្ទះមួយខ្នងទំហំ៨ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វេីអំពីឈេីលេីថ្មក្រោម ប្រកក្បឿង ឆេះទាំងស្រុងបណ្តាលអោយខូចខាតសំភារះមួយចំនួនដូចខាងក្រោម៖
-ប្រាក់ខ្មែរចំនួន ០៣លានរៀល
-ប្រាក់ដុល្លារចំនួន ៦០០០$
-មាសចំនួន ០៥ជី
-ផ្លាកទីន ចំនួន០៥ជី
-ពងទា ចំនួន១២០០០គ្រាប់
-ទូរទឹកកក ចំនួន០១គ្រឿង
-ទូរឈេី ចំនួន០១
-គ្រែចំនួន ០១
-គ្រែងឿ ចំនួន០១
-តុឈេី ចំនួន០១
-ឯកសារ សំលៀកបំពាក់ និងសំភារះប្រេីប្រាស់មួយចំនួន។ ករណីខាងលេីនេះមិនបណ្តាលអោយមានមនុស្សរងរបួស និងមិនរាលដាលដល់ផ្ទះអ្នកដ៏ទៃឡេីយ។ ហេីយក្នុងកិច្ចអន្តរាគមន៍កម្លាំងជំនាញអគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១ គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០១ធុងស្មេីនឹង៦០០០លីត្រ(ប្រាំមួយពាន់លីត្រ) និងម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង រហូតដល់ម៉ោង០៩និង៤០នាទីថ្ងៃខែឆ្នាំដដែល ទេីបអគ្គីភ័យខាងលេីរលត់ជាស្ថាពរ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕