រថយន្ដមួយគ្រឿងបុករះម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សមួយគ្រួសារ៥នាក់រងរបួសធ្ង..ន់ស្រាល នៅក្រុងតាខ្មៅ

(កណ្ដាល)៖ រថយន្ដមួយគ្រឿងម៉ាក CAMRY ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AN-5853 បានប្រើប្រាស់ក្នុងល្បឿនលឿន បុករះម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សមួយគ្រួសារ ចំនួន៥នាក់រងរបួសធ្ងន់ស្រាល រួចបន្ដបុកផ្ទាំងស្លាកបាណូទើបទៅមុខលែងរួច។
ហេតុការណ៍នេះ កេីតឡេីងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រោយវត្តតាខ្មៅ លេីផ្លូវលេខ២៤០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានឃេីញមានបុរសម្នាក់បេីកទ្វាររថយន្ត យកអាវនគរបាលមួយពីក្នុងរថយន្ត ទៅបោះចោលនៅគុម្ពផ្កាជិតកន្លែងកេីតហេតុ ហេីយត្រូវប្រជាពលរដ្ឋប្រទះឃេីញ ក៏ដេីរទៅរេីសយកមកមេីល ជាអាវនគរបាលដែលមានឋានន្តរស័ក្ដិវរសេនីយ៍ត្រី (ស័ក្ត៤) មានឈ្មោះ ថោង ភិគន្ធអូសត្រា និងបានប្រគល់ជូនសមត្ថកិច្ចទុកធ្វេីការស្រាវជ្រាវ។
ករណីនេះ ជំនាញការិយាល័យចរាចរណ៍ក្រុងតាខ្មៅ ចុះវាស់វែងនិងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង