កម្លាំងអធិការស្រុកត្រាំកក់ ឃាត់ខ្លួនមនុស្សម្នាក់ តាមដីកាបង្គាប់របស់តុលាការ

នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៤០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ បានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន ជនសង្ស័យ០១នាក់។
ជនសង្ស័យមានឈ្មោះ ហឿន ណារ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិត្នោតជុំ ឃុំអូរសារាយ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩២(ដ)/២០២៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលចេញដោយលោក សេង ជីប៉ាវ ចៅក្រមសុីបសួរនៃសាលាដំបូងខេត្តតាកែវ ពីបទ រក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុញៀន ៕

អត្ថបទដែលជាប់ទាក់ទង