កងកម្លាំងទាហានឆុតខ្មៅថៃ ចាប់ជនស…ង្ស័យខ្មែរនិងទូរស័ព្ទ១៧គ្រឿង

ខេត្តស្រះកែវ,ស្រុកខ្លងហាត ៖ ដោយមានការរត់ពន្ធទំនិញទូរស័ព្ទ ដែលមិនឆ្លងកាត់នីតិវិធីគយ តាមផ្លូវកាត់ព្រៃធម្មជាតិ ដូច្នេះហើយ កម្លាំងទាហានឆុតខ្មៅថៃបានសហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលស្រុកខ្លងហាត ដើម្បីល្បាតតាមដងផ្លូវដែលមានការរត់ពន្ធទំនិញខុសច្បាប់ នៅខាងក្រោយផ្សារឆ្លងដែនអចិន្ត្រៃយ៍ក្រុមហ៊ុន ខាវ ឌីន ខូអិលធីឌី បុរសខ្មែរម្នាក់ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពគួរឲ្យសង្ស័យឈ្មោះ ភឿត អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ រៀបនឹងឆ្លងដែនទៅកម្ពុជា។ ដូច្នេះ ហើយទើបទាហានហៅឱ្យ ឈបដើម្បីធ្វើការឆែកឆេរស្វែងរកនៅខាងក្នុងប្រអប់ parcel ឃើញទូរសព្ទដៃសរុប១៧គ្រឿង និងយកសំណាកទឹកនោមយកទៅធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផលតេស្តចេញមកវិជ្ជមាន។ ពេលពិនិត្យឯកសារឃើញថា ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារចុះបញ្ជីរបស់ពលករបរទេសទាំង បីប្រភេទនោះទេ ដូច្នេះហើយលោក ភឿត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលខនហាត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង