បង្ក្រាប និងដកហូតបានពេលជនល្មើសធ្វើសកម្មភាពឆក់ត្រី ដោយខុសច្បាប់ នៅតាមវាលស្រែ ព្រែកនានា

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យធ្វើការដុតកម្ទេចឧបករណ៍ឆ.ក់ត្រីខុសច្បាប់មួយចំនួនធំ ដែលសមត្ថកិច្ចនៅមូលដ្ឋានចុះបង្ក្រាប និងដកហូតបានពេលជនល្មើសធ្វើសកម្មភាពឆ.ក់ត្រី ដោយខុសច្បាប់ នៅតាមវាលស្រែ ព្រែកនានា ក្នុងមូលដ្ឋាននៃខេត្តស្វាយរៀង ។
ការដុតកម្ទេចឧបករណ៍ឆ.ក់ត្រីនេះ បានធ្វើឡើង នាថ្ងៃទី២៩ មករា២០២៥ នៅទីលានចាត់សំរាម ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ការដុតបំផ្លាញឧបករណ៍ឆ.ក់ត្រីនេះដែរ មហាជនបានអបអរសាទរយ៉ាងខ្លាំងដែលសមត្ថកិច្ចបានចុះបង្ក្រាប និងដកហូតគ្រឿងឧបករណ៍ឆ.ក់ត្រីមកដុតកម្ទេចចោល ។

មហាជនក៏បានសំណូមពរដល់លោកស្នងការនគបាលខេត្តស្វាយរៀង សូមរឹតបន្តឹងការបង្ក្រាបបទល្មើស នេសាទខុសច្បាប់នានា ហើយចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ និងសូមចុះពិនិត្យតាមតូបដែលលួចផលិត និងលក់ ឧបករណ៍ឆ.ក់ត្រី នៅតាមបណ្តាមូលដ្ឋាននានាក្នុងខេត្ត បើមានផលិត ឬដាក់តាំងលក់ឧបករណ៍ល្មើសច្បាប់ត្រូវតែបង្ក្រាប ដកហូត និងចាប់ឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ទើបក្រុមប្រព្រឹត្តិបទល្មើសខុសច្បាប់ទាំងនេះរាងចាល ៕

អត្ថបទដែលជាប់ទាក់ទង