ក្មេ..ងប្រុស2នាក់បងប្អូនបង្កើតបានស្លា..ប់ក្នុងអណ្ដាតភ្លើងគួរឱ្យរន្ធត់ ខណៈដែលភ្លើងឆាបឆេះក្នុងតូបលក់ចាប់ហួយទាំងកណ្ដាលអធ្រាត្រ ពេលម្ដាយចាក់សោខាងក្រៅ រួចទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ

បាត់ដំបង ៖ ករណីគ្រោះអគ្គិភ័យដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ យប់ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្មេងប្រុសពីរនាក់បងប្អូនបង្កើតបានស្លាប់ក្នុងអណ្ដាតភ្លើងគួរឱ្យរន្ធត់ ខណៈដែលភ្លើងឆាបឆេះក្នុងតូបលក់ចាប់ហួយទាំងកណ្ដាលអធ្រាត្រ ពេលម្ដាយចាក់សោខាងក្រៅរួចទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ។

ករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលអោយ ឆេះតូបលក់ចាប់ហួយមួយខ្នងសង់ផ្ទាល់ដី ទំហំ៥ គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីរបស់ឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុ ដែលបណ្ដាលឲ្យឆេះអស់ទាំងស្រុង។

ម្តាយបង្កើតក្មេងប្រុសរងគ្រោះថា នៅម៉ោង ៨និង៣០នាទីយប់ គាត់បានចាក់សោខាងក្រៅហើយគាត់ចេញទៅដកស្មៅបន្លែ នៅខាងក្រោយផ្ទះចម្ងាយប្រហែល ១៦០ម៉ែត្រ នៅម៉ោងប្រហែល ១១ជាង ស្រាប់តែឮសំឡេងផ្ទុះងាកមកមើលផ្ទះឃើញភ្លើងឆេះបាត់ទៅហើយ។ នៅក្នុងផ្ទះមានសាំង២ ប៊ីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀត និងបណ្តាលអោយស្លាប់កូនបង្កើតចំនួន២នាក់ ១-ឈ្មោះ សុីថា សាវឌី ភេទប្រុស អាយុ១២ឆ្នាំ និង ២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ភ្លាមៗនោះ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលព័ត៌មានមានការយឺតយ៉ាវ ហើយផ្ទះនោះបានឆេះអស់ទៅហើយ ដោយបច្ចុប្បន្នមូលហេតុនៃការឆាបឆេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង