រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ថ្ងៃនេះខ្ញុំមិនប្រាប់ថង់ផ្លាស់ទេ និងកម្ពុជាស្អាតខ្មែរធ្វើបាន
មណ្ឌលគិរី៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយ ថ្ងៃនេះខ្ញុំមិនប្រាប់ថង់ផ្លាស់ទេ និង កម្ពុជាស្អាតខ្មែរធ្វើបាន ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត អាជ្ញាធរក្រុង/ស្រុក ព្រមទាំង តំណាងអង្គការWWF លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើននាក់ ពិធីនេះបានប្រព្រឹត្តទៅនៅសួនដំរីដែកក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕