ឃាត់ខ្លួនជនស..ង្ស័យ ករណីរួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ
ក្រុងតាខ្មៅ ៖ នៅថ្ងៃសុក្រ៣កើត ខែមាឃ ឆ្នាំរោងឆសក័ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥នេះ ។
កម្មវត្ថុ៖ ស្តីពីករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ
នៅកើតហេតុ៖ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី
នៅចំណុច៖ ក្នុងបន្ទប់ផ្ទះជនរងគ្រោះភូមិលេខ៥សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ឈ្មោះអ៉ីម អ៉ីយូ ភេទស្រី អាយុ១៣ឆ្នាំ(ឆ្នាំកំណើតថ្ងៃទី១៥-មេសា-២០១១) មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សថ្នាក់ទី៨។
ជនសង្ស័យ០១នាក់ ឈ្មោះគី ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ (ឆ្នាំកំណើតថ្ងៃទី១០-មេសា-២០០៩)មានទីលំនៅភូមិចុងកោះសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
ជនសង្ស័យគ្មានសារធាតុញៀនក្នុងនោម(-)។
វត្ថុតាងចាប់យក៖
១-ទូរសព្ទ័មួយគ្រឿងម៉ាកiphone 7plus ពណ៌ក្រហម។
២-កង់ចំនួន០១គ្រឿង។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ ជនរងគ្រោះបានស្គាល់នឹងស្រលាញ់គ្នាជាមួយជនសង្ស័យឈ្មោះគីប៑ុនហេង អាយុ១៦ឆ្នាំ តាមរយៈលេងឆាតតាមfeacbook។ លុះមកដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី នៅពេលម្តាយឪពុកជនរងគ្រោះមិននៅផ្ទះ ជនរងគ្រោះបានឆាតទៅជនសង្ស័យដោយប្រាប់ថាមិនហ៊ានដេកនៅម្នាក់ឯង ហើយជនរងគ្រោះក៏បានបបួលជនសង្ស័យឲ្យមកដេកជាមួយខ្លួនបានជាគ្នា ពេលនោះជនសង្ស័យក៏បានជិះកង់ទៅផ្ទះជនរងគ្រោះតាមការហៅរបស់ជនរងគ្រោះ។លុះជិះកង់មកដល់ផ្ទះជនរងគ្រោះ ជនសង្ស័យក៏បានចូលទៅដេកលេងនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះតែពីរនាក់ ហើយក្រោយមកក៏បានព្រមព្រៀងរួមភេទជាមួយគ្នារហូតបានសម្រេចម្តង។ លុះមកដល់វេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ ក៏ស្រាប់តែឪពុកម្តាយជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ ក៏បានរុញទ្វាឃើញជនសង្ស័យនិងជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់តែពីរនាក់ រួចហើយបានចាប់ខ្លួនជនសង្ស័យ និងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្វាយរលំឲ្យចុះមកឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីចាក់ការតាមនិតិវិធីតែម្តង។
ជនសង្ស័យបានឆ្លើយប្រាប់ថា គាត់ពិតជាបានស្រលាញ់គ្នាជាមួយជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះពិតជាបានឆាតហៅគាត់ឲ្យដេករួមភេទរហូតបានសម្រេចម្តងនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះប្រាកដមែន។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕