បណ្តេញជនជាតិវៀតណាម ចំនួន ២៤នាក់ (ស្រី២នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២៤នាក់ (ស្រី២នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ។
ជនជាតិវៀតណាម ទាំង២៤នាក់ ក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៦នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន ៤នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ១៤នាក់ (ស្រី២នាក់) ៕