ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងការធ្វើទំនើបកម្មប្រព័ន្ធសារអេឡិចត្រូនិកក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការធ្វើទំនើបកម្មប្រព័ន្ធសារអេឡិចត្រូនិក ក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានស្ថានីយ៍ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំធ្វើរបាយការណ៍ និងសិក្សាស្វែងយល់ឱ្យច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិ ចំពោះការធ្វើទំនើបកម្មប្រព័ន្ធសារអេឡិចត្រូនិកក្រសួងមហាផ្ទៃ (Email) ជូនថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការក្នុងការរៀបចំបង្កើតគណនីទាំងនោះ រក្សាបាននូវសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងប្រព្រឹត្តិទៅប្រកបដោយភាពរលូន ៕

អត្ថបទដែលជាប់ទាក់ទង