ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ចូលរួមក្នុងពីធីអាហារពេលល្ងាច រៀបចំឡើងដោយឯកឧត្តម Monexay LAOMOAXONG សមាជិកបម្រុងគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីទទួលស្វាគមន៍ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត
ពីរដ្ឋធានីវៀងច័ន្ទ, នៅល្ងាច ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាសណ្ឋាគារ Souphattra Vientiane, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ចូលរួមក្នុងពីធីអាហារពេលល្ងាចដែលរៀបចំឡើងដោយឯកឧត្តម Monexay LAOMOAXONG សមាជិកបម្រុងគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីទទួលស្វាគមន៍ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល។
ក្នុងឱកាសនោះ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិតប្រធានគណៈប្រចាំការ បានថ្លែងអំណរគុណដល់ឯកឧត្តម Monexay LAOMOAXONG និងសហការីទាំងអស់ ដែលបានយកចិត្តទុករៀបចំទទួលដំណើរទស្សនកិច្ចរបស់គណប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលយើងខ្ញុំ ព្រមទាំងរៀបចំទទួលអាហារនាល្ងាចនេះ ប្រកបដោយភាពកក់ក្តៅ រាក់ទាក់ ស្និតស្នាលបំផុត ដែលបញ្ជាក់អំពីចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី គង់វង្ស យូរអង្វែង រវាងយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។