ម្ចាស់សិប្បកម្មកែច្នៃត្រីក្នុងស្រុក កំពុងពង្រឹងគុណភាពដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារ និងការនាំចេញទៅក្រៅប្រទេស
ក្នុងគោលបំណងពង្រីកទីផ្សារ និងការប្រកួតប្រជែងយ៉ាងទូលាយទៅលើការនាំចេញក្រៅប្រទេស ម្ចាស់សិប្បកម្មកែច្នៃត្រីដ៏ធំមួយកន្លែងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព គុណភាព ស្របតាមស្ដង់ដារទីផ្សារដែលបានកំណត់។
អ្នកស្រី លឹម ប៉ុននី ជាម្ចាស់សិប្បកម្មត្រី ធឿន ស្រីនី បានប្រាប់ AMS Economy ឱ្យដឹងថា បច្ចុប្បន្ននេះ សិប្បកម្មកែច្នៃត្រីមួយនេះបានព្យាយាម និងខិតខំបង្កើនវិសាលភាពនៃការផលិត ពង្រឹងគុណភាព រសជាតិ និងសុវត្ថិភាព ដើម្បីអាចពង្រីកទំហំទីផ្សារនៅក្នុងស្រុកដែលអាចដាក់លក់នៅតាមបណ្តាផ្សារទំនើបនានាទូទាំងប្រទេស ជាពិសេសនៅក្រុងភ្នំពេញ និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសយ៉ាងទូលាយដែលមានការប្រកួតប្រជែងខ្លាំង ៕