ភរិយា លោក Xi Jinping ជួបសំណេះសំណាលជាមួយភរិយាប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
បរទេស៖ នៅថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានក្នុងទីក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព ។ ការផ្លាស់ប្តូរវប្បធម៌គឺជាស្ពានដ៏សំខាន់មួយសម្រាប់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន សង្ឃឹមថាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិននិងកៀហ្ស៊ីស៊ីស្ថាននឹងទទួលបានការអភិវឌ្ឍយ៉ាងផុលផុស។ លោកស្រីរំពឹងទុកថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ដើម្បីរួមគ្នាផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកស្រីZaparova បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយបានសម្តែងនូវឆន្ទៈក្នុងការជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន សំដៅបន្តពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕