សមត្ថកិច្ចស្រាវជ្រាវរហូតរកឃើញថា មានជនអន្តោប្រវេសន៍ខុសច្បាប់៨នាក់ ប្រុស៦នាក់ស្រី២នាក់លាក់ខ្លួននៅខាងក្នុងគំនរគ្រាប់ពោត

អ្នកយកព័ត៌មានបានរាយការណ៍ថា នៅ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទះឃើញគំនរពោតបានរើឡើងខណៈដែលរថយន្តកំពុងចត ដែលនេះជារឿងមិនធម្មតា (ប្លែក)។ ដូច្នេះសមត្ថកិច្ចបានសួរលោក សាយ ថានជាអ្នកបើកបររថយន្ត គាត់បានសារភាពថា គាត់បានដឹកពលករបរទេសដោយលាក់នៅក្រោមគំនរពោត ដូច្នេះសមត្ថកិច្ចបានចុះស្រាវជ្រាវរហូតរកឃើញថាមានជនអន្តោប្រវេសន៍ខុសច្បាប់៨នាក់ប្រុស៦នាក់ស្រី២នាក់លាក់ខ្លួននៅខាងក្នុងគំនរគ្រាប់ពោត អ្នកទាំងអស់គ្នាបានបញ្ជាក់ដូច្នេះ ចង់ធ្វើដំណើរទៅធ្វើការនៅខេត្តសាមុតប្រាកាន។
ដូច្នេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ និងពលករបរទេសទាំងអស់ បញ្ជូនឲ្យមន្ត្រីស៊ើបអអង្កេតដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង