សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំអាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារ ក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហម !!!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ក្នុងការបង្ហាះសារយប់មុិញ ខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំ និងសេង សារី ទេដោយយល់ដល់ទំនាក់ទំនងឪពុក និងកូន។

ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយ
ទាំង២៩៥នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។

នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំង
សម្លេងទាំងសំណេរខ្ញុំនឹងបញ្ចេញតាម
Channel Telegram របស់ខ្ញុំ ដែលសមាជិកជាង៨០មុឺននាក់។

សហការីរបស់ខ្ញុំបានតម្រៀបសារទាំង
នេះតាមលំដាប់លំដោយរួចហើយ ខ្ញុំ
គ្រាន់តែ Forward ចូលទៅ Channel Telegram ជាការស្រេច។

ពេលសារចេញទៅគេអាចវាយតម្លៃ
បាន ប្រៀបជាមួយការនិយាយរបស់ សេង សារី ជាមួយអាសុីសេរីយប់មិញ
នេះ»៕

អត្ថបទដែលជាប់ទាក់ទង