ឃា..ត់ខ្លួនជនស..ង្ស័យ ៥នាក់ លួចទ្រព្យសម្បត្ដិប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿង..ញៀន

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនអ្នករើសអេតចាយចំនួន៥នាក់ ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ទាំង៥នាក់នេះ រួមមាន៖
១៖ ឈ្មោះ នាង ស្រស់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។
២៖ ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។
៣៖ ឈ្មោះ គូ ចាន់ឌី ភេទស្រី អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោកភ្នំពេញ។
៤៖ ឈ្មោះ យ៉ាង កុយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។
៥៖ ឈ្មោះ ស៊ឺ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរររីសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ក្រោយពីកម្លាំង បានឃាត់ជនសង្ស័យ ស៊ឺ សិដ្ឋ បានរត់ផ្លោះរបងបណ្ដាលឲ្យមុតដែកបន្លាលួស របួសត្រង់ដៃហូឈាម)។
ក្នុងនោះ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង រួមមាន៖ រទេះដើររើសអេតចាយ០១, ម៉ូតូរ៉ឺម៉ក០១, កង់០១គ្រឿង និងដែកមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងរៀបចំបញ្ជូនទៅការិយាល័យ អាវុធហត្ថព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង