ប្រជាពលរដ្ឋដែលមានវិវាទនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត សប្បាយរីករាយ និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះធិបតីនាយករដ្ឋមន្ត្រី ដែលបានចាត់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឱ្យចុះមកចួបសំណេះសំណាល និងសម្របសម្រួលឈានទៅរកដំណោះស្រាយបញ្ចប់ជូនពួកគាត់

(ប៉ោយប៉ែត)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានចួបសំណេះសំណាលសម្របសម្រួលឆ្ពោះទៅរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជូនបងប្អូនប្រជាពលរដ្ឋ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បងប្អូនប្រជាពលរដ្ឋដែលមានវិវាទនៅភូមិទំនប់ក៥ បានសម្តែងភាពសប្បាយរីករាយ រំភេីបក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសណ្តោសប្រណី ប្រកបដោយក្តីស្រលាញ់អាណិតមេត្តាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះមកចួបសម្របសម្រលដោះស្រាយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដេីម្បីរកដំណោះស្រាយឈានឆ្ពោះទៅរកការបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត នាពេលខាងមុខឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង