រថយន្ត២គ្រឿង បេីកកៀរគ្នារងការខូចខាត ភាគីទាំងសងខាងដោះស្រាយ បញ្ចប់រឿងភ្លាមៗ

ភ្នំពេញ ៖រថយន្ដ ford raptors F150បេីកខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀរនិងរថយន្តtoyota prusដែលបេីកទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៥ជិតរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះសីហនុសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាក toyota prus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CB-8018 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើតនោះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តម៉ាក ford raptors F150 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU 0658 បានបេីក ធ្វើដំណើរក្នុងទិសដៅស្របគ្នាហើយមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានងៀកចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅកៀរនិងរថយន្តtoyota prus បណ្តាលឲ្យរងការខូចខាតផ្ទាល់មុខចំហៀងខាងឆ្វេង គាប់ជាប់និងរថយន្ត ford raptors ។
ដោយឡែករថយន្តford raptors រងការខូចខាតតិចតួចដូចគ្នា តែសំណាងល្អដែលក្នុងហេតុការណ៍នេះមិនមានភាគីខាងណារងរបួសនោះទេ ។
ក្រោយកើតហេតុភាគីទាំងសងខាងបានសម្រុះសម្រួលគ្នាដោយខាងរថយន្តford raptors សងសំណងទៅឲ្យ ខាងរថយន្តtoyota prus ចំនួន១៨០ដុល្លារបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង