សម្ដេចតេជោ ហ៊ុន សែន ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ

នារសៀលម៉ោង១៣.៣០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នា រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន(Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ ប្រកបដោយលទ្ធផលត្រចះត្រចង់។
សូម សម្ដេចតេជោ និងគណៈប្រតិភូ ទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ៕

អត្ថបទដែលជាប់ទាក់ទង