ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនជនរងគ្រោះ ដែលបានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលធ្វើដំណើរទស្សនៈកិច្ច នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនប្រគល់ជូន ជនរងគ្រោះ (លោកគ្រូ អ្នកគ្រូ និស្សិត តៃកុងឡាន និងព្រូឡាន) នៃសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ដែលបានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ច នៅខេត្តមណ្ឌលគិរី។

គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នករបួសធ្ងន់៣នាក់ ស្រី២នាក់ ប្រុស១នាក់របួសស្រាល១១នាក់ ស្រី៤នាក់ ប្រុស៧នាក់ ដោយមានអ្នកធ្វេីដំណេីរសរុបរួម៤៦នាក់ រួមទាំងទាំងតៃកុង និងព្រូឡាន គ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅចំណុច ភ្នុំអូរតេ (ហៅផ្លូវអន្ទង់អាំង) ភូមិពូក្រូច ឃុំស្រែអំបូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន ០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូន ទៅរាជធានីភ្នំពេញវិញ៕

អត្ថបទដែលជាប់ទាក់ទង