នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងបទលួចរត់

ពិរុទ្ធជនម្នាក់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងចេញដីកាបង្គាប់ឱ្យចា-ប់ខ្លួនពីបទលួ-ចរត់ប្រព្រឹត្តនៅចំណុចការដ្ឋាន ស្ថិតនៅភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៩និង២០នាទីព្រឹកនៅចំណុចក្រុមទី០៧ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកិច្ចប្រតិបត្តិការនេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះនគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ បានដឹកនាំកម្លាំងចា-ប់ខ្លួនតាមអំណាចដីការបស់លោក សេង ស៊ឹមសូរិយា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ដោយចា-ប់ខ្លួនលើឈ្មោះ ដូក ដឿតភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ពេលនេះពិរុទ្ធជនត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង