ការចុះពិនិត្យស្ថានភាពនៃទីតាំងសំខាន់ៗ លើតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ព្រមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពនៃទីតាំងសំខាន់ៗលើតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដើម្បីសិក្សានិងព្យាយាមរកវិធីកាត់បន្ថយពីផលប៉ះពាល់ជាក់ស្តែងលើបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា ៕