បទល្មើសសម្រស់ធំៗ នៅឃុំប្រឡាយមាស ក្នុងស្រុកកំពង់លែង ត្រូវបានកម្លាំងកងទ័ពបង្ក្រាបនិងរុះរើ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អនុវត្តតាមបទបញ្ជាថ្នាក់លើ សម្រាស់មានទំហំធំៗ ស្ថិតនៅភូមិប្រឡាយ មាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងកងទ័ព ជិត១០០នាក់ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះបង្ក្រាបរុះរើសម្រាស់ធំៗទាំងនេះចេញ ក្នុងពេលកម្លាំងកងទ័ពកំពុងចុះប្រតិបត្តការនោះ ក៏មានម្ចាស់របាំងជាច្រើននាក់ បានមកតវ៉ាមិនអោយបង្ក្រាប ដោយសុំធ្វើ១ឆ្នាំទៀត។
ឆ្លៀតឱកាសពេលនោះឯកឧត្តមមេបញ្ជាការក៏បានចូលសួរ សុខទុក្ខទៅប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយការដាក់មង និង ចងសន្ទូចនៅក្បែរនោះ ហើយពល រដ្ឋ ដែលប្រកបរបរជាលក្ខណៈគ្រួសារ បានបញ្ជាក់ប្រាប់មកឯកឧត្តមមេបញ្ជាការ ថាពួកគាត់មិនអាចដាក់មងចងសន្ទូចនៅក្បែរៗសម្រាស់របស់ពួកគេបានទេ ដោយត្រូវម្ចាស់សម្រាស់ធំៗទាំងនោះដេញមិនអោយនេសាទ។
ប្រជានេសាទបានអោយដឹងបន្តថា ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកយ៉ាងខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅពេទ្យជាដើម។ ហើយម្យ៉ាងទៀត ពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។
បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរជាលក្ខណៈគ្រួសារពេលឃើញមានកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារមានចិត្តសប្បាយនិងសង្ឃឹម ថាភោកផលត្រីទឹកសាប នឹងសំបូរឡើងវិញ។
ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿង កើតឡើងនៅក្នុងតំបន់ទន្លេឃុំប្រឡាយមាសនេះ ផ្ទះនេះគឺជាការលើកឡើងរបស់ប្រជា ពលរដ្ឋ ដែលពួកគាត់រស់នៅតាមដងទន្លេ។
នៅពេលកម្លាំងកងទ័ពកំពុងប្រតិបត្តការបង្ក្រាបនោះ សង្កេត ឃើញថាមានម្ចាស់សម្រាស់ជាច្រើននាក់ បានចេញមកតវ៉ាដោយមិនញញើតនឹងច្បាប់ ដោយពួកគេបានបញ្ជាក់ថា នេះជាឆ្នាំងបាយពួកគេ បើកម្លាំងកងទ័ពធ្វើបែបនេះ តើពួកគេបាន អ្វីហូប បានលុយឯណាអោយកូនរៀនសូត្រ និងមានលុយឯណាចាក់សាំង មើលជម្ងឺជាដើម ម្ចាស់សម្រាស់ធំៗទាំងនោះ បានសុំកម្លាំងកងទ័ពជួយបន្ធូរបន្ថយអោយពួកគាត់ផង និងសុំធ្វើតែ១ឆ្នាំនេះទេ។
ក្នុងពេលចុះបង្ក្រាប ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាអោយកងកម្លាំងកងទ័ពទាំងអស់ ចុះរុះរើសម្រាស់ទាំងនោះចេញ ដោយមិនស្តាប់ការតវ៉ាពីម្ចាស់សម្រាស់ទាំងនោះឡើយ ដោយលោកបញ្ជាក់ថា នេះជាបទបញ្ជាថ្នាក់លើ មិនអាចមិនបង្ក្រាបបានឡើយ ហើយនៅគ្រប់ទីតាំងដែលមានសម្រាស់ ត្រូវរុះរើចេញជាបន្ទាន់ ព្រោះកម្លាំងកងទ័ពបានចុះធ្វើជារៀង រាល់ថ្ងៃហើយ។
ខណៈពេលនោះលោកអភិបាលស្រុកកំពុងលែងបានទទួលដំណឹងដឹងថាមានការតវ៉ាប្រជាពលរដ្ឋជាច្រើនក៏បានចុះមក ដល់ទីតាំងបង្ក្រាប សូមសម្រស់សម្រួលពី ឯកឧត្តម មេ បញ្ជាការ ហ្នឹងបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបផងដែរថា នេះគឺជាបទបញ្ជារបស់ថ្នាក់លើក្នុងការបង្ក្រាបទល្មើសនេសាទ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីធនធានមច្ឆាជាតិរបស់យើង គង់វង្សយុវវែងទៅអនាគត នឹងទៅតាមអ្វីដែលជាបទបញ្ជារបស់ថ្នាក់លើ។
កម្លាំងកងទ័ពមានការងឿងឆ្ងល់ថា ហេតុអ្វីក៏ម្ចាស់សម្រាស់ធំៗទាំងនោះគាត់ហ៊ានម្លេះ ពេលកម្លាំងកងទ័ពកំពុងបង្ក្រាប បែរជាពួកគាត់ចេញមកតវ៉ាបែបនេះ ព្រោះថាបទល្មើសសម្រាស់ គឺជាបទល្មើសនេសាទមួយដែលបង្ករការវិនាសធ្ងន់ធ្ងរដល់ពូជត្រី ធ្វើអោយទន្លេគោករាក់ ការផ្លាស់ប្តូរចរន្តទឹកហូរ ជាពិសេសបានបំផ្លាញព្រៃលិចទឹកអស់គ្មានសល់ផងដែរ ព្រោះសម្រាស់ធំៗ នៅទីតាំងនោះមានមែកឈើជាព្រៃលិចទឹកធំៗ និងមិនអាចយកចេញបានត្រឹមតែ៥ថ្ងៃ ឬ១សប្តាហ៍បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង