គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ ខណះមាន រថយន្តមួយគ្រឿង បុកម៉ូតូ ដែលបើកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់ស្លា..ប់
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកខណះមាន រថយន្ត ម៉ាកHYUNDRI រ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន បុកម៉ូតូ ដែលបើកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ លើផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ស្ថិតក្នុងភូមិថ្នល់កែងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ អ៊ុង សែម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ពេទ្យសត្វ មានទីលំនៅភូមិ ច្រកឬស្សី សង្កាត់ បាទី ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក Viston ពណ៌ស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្ត ម៉ាកHYUNDRI ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1931 រត់គេចខ្លួន។
មុនកើតហេតុមានរថយន្ត ០១ គ្រឿងម៉ាកHYUNDRI ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1931 បើកបរ ពីជើងទៅ ត្បូង ផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ បើកវ៉ាជែងខ្វះការ ប្រុងប្រយ័ត្នបុកម៉ូតូមួយគ្រឿង ម៉ាក Vistonពណ៌ស គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។
ចំពោះវត្ថុតាងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមកយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់។ រីឯសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕