នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួនជនស..ង្ស័យ០៣នាក់ករណីឆក់ទូរស័ព្ទ
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កាលពីវេលាម៉ោង១៥ និង៤០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចផ្ទះសំណាក់ ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ១, ឈ្មោះ ផេង សុក្រវិរៈ ភេទ ប្រុស ឆ្នាំកំណើត២០០៣ ជនជាតិ ខ្មែរ ២, ឈ្មោះ ទី សត្រារដ្ឋា ហៅ តួ ភេទ ប្រុស ឆ្នាំ២០០៧ ជនជាតិ ខ្មែរ និង ៣, ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ ភេទប្រុស ឆ្នាំ២០០៧ ជនជាតិ ខ្មែរ វត្ថុតាងចាប់យកទូរសព្ទ័ដៃ ម៉ាក អាយហ្វូន ១៥ផ្លឹស ពណ៌ខ្មៅ របស់ជនរងគ្រោះចំនួន ០១ គ្រឿង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង ម៉ូតូ ចំនួន ២គ្រឿង ។
ជនសង្ស័យទាំង ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ ម៉ាក អាយហ្វូន ១៥ផ្លឹស) ពីប្រជាពលរដ្ឋ នៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣ និង ៤០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕