អគ្គិភ័យរោងចក្រ ហ្វ័រម៉ាត នៅសង្កាត់ព្រៃស ខណ្ឌដង្កោ, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ
(ភ្នំពេញ)៖ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសសន្ធៅ នៅវេលាម៉ោង៧យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ ពីទីតាំងដែលកំពុងឆាបឆេះបានឲ្យដឹងថា រហូតមកដល់ម៉ោង៨យប់នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដប្រតិបត្តិការដើម្បីជួយសង្គ្រោះគ្រោះថ្នាក់អគ្គិភ័យនេះ យ៉ាងយកចិត្តទុកដាក់ ខណៈភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។
បើតាមសេចក្ដីរាយការណ៍ ក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី មានកម្មករបម្រើការងារប្រមាណ៤៦៦នាក់ ប៉ុន្ដែគេមិនទាន់ដឹងថា មានមនុស្សរងគ្រោះថ្នាក់ដែរយ៉ាងណាទេ។ ដោយឡែក សម្រាប់មូលហេតុវិញ សមត្ថកិច្ចក៏មិនទាន់បញ្ជាក់ឲ្យដឹងដូចគ្នា៕