ស្ត្រីម្នាក់ ធ្លាក់ពីលើដើមត្នោត ស្លា..ប់ ទុកឲ្យកូនតូចៗ៣នាក់ស្រណោះ
ខេត្តកំពង់ធំ៖មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និងចែករំលែកករណីស្ត្រីម្នាក់ដែលបានធ្លាក់ពីលើដើមត្នោត បណ្តាលឱ្យស្លាប់ នៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមព័ត៌មានដែលគណនីឈ្មោះ ឡាយ ស៊ីនួន បានបង្ហោះនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អាង សុណេ ហៅក្រៅ អាង ស្រស់។ គាត់បានឡើងបេះផ្លែត្នោតដើម្បីលក់យកលុយចិញ្ចឹមកូនៗ ៣ នាក់ ប៉ុន្តែអកុសលបានធ្លាក់ទៅខាងជើងស្ទឹង ហើយទម្រាំអ្នកបង់សំណាញ់ឃើញ គាត់បានស្លាប់ហើយ។
ប្រភពព័ត៌មានបន្ថែមថា ការស្លាប់របស់នាងបានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំង ពិសេសកូនៗដែលនៅតូចៗតែប៉ុន្មានឆ្នាំបានយំហៅម្ដាយឱ្យក្រោកឡើងវិញ។ អ្នកភូមិបានចូលរួមរំលែកទុក្ខ និងសម្ដែងក្ដីសោកស្ដាយចំពោះករណីដ៏អាណិតអាសូរនេះ ៕