អាវុធហត្ថឃា..ត់ខ្លួនចោរលួចម៉ូតូ នៅត្រង់ចំណុច ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
តាកែវ៖ នៅ ថ្ងៃ ទី១១ ខែកុម្ភ: ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ត្រី យាន វុទ្ធី មេបញ្ជាការស្រុក បានចុះបង្ក្រាបករណី អំពើលួច ដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រហែលម៉ោង២៣:២៤យប់ នៅត្រង់ចំណុច ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះទួន ពិសី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ/ឃុំកើតហេតុខាងលើ។
វត្ថុតាងចាប់យករួមមាន÷
ម៉ូតូ០១គ្រឿង ម៉ាកគុបមូល ពណ៌ស្លែរ គ្មានផ្លាកលេខ ។
កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕