ករណីផ្សាយថា ផ្សារណាត់បាត់ដំបងកំពុងឆេះ គឺយករូបភាពចាស់មកផ្សព្វផ្សាយ នាំឱ្យមានការភាន់ច្រឡំ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង បានចេញសេចក្តីបំភ្លឺព័ត៌មានបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយដោយលេីកឡេីងថា ផ្សារណាត់បាត់ដំបងកំពុងឆេះ ដោយយករូបភាពចាស់មកផ្សព្វផ្សាយ នាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនខ្លះដែលមិនបានដឹងរឿងដែលការពិតជាក់ ស្តែងមិនមានករណីនេះកេីតឡេីងនោះទេ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឃេីញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានស្នេីឱ្យម្ចាស់គណនីខាងលេី បញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលមានចេតនាបំពុលបរិយាកាសសង្គម ហេីយ ស្នេីដល់អ្នកប្រេីប្រាស់បណ្តាញសង្គមកុំបន្តការចែកចាយនូវព័ត៌មានមិនពិតនេះតទៅទៀត៕