សកម្មភាពរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត សហការជួយអាជ្ញាធរមូលដ្ឋាន ក្នុងការបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាជសម្លាប់ដង្កូវទឹក (អាបែត) ផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋ
ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់ (មិនឱ្យយឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ៕