នេះហើយ! ជាងកាំបិតមកដល់ផ្ទះលោក ផែង វណ្ណៈ គាត់ហាក់ភ័យខ្លាចមិនហ៊ានទៅស្រុក
នេះហើយ ជាងកាំបិតមកដល់ផ្ទះលោក ផែង វណ្ណៈ គាត់ហាក់ភ័យខ្លាចមិនហ៊ានទៅស្រុក ! សូមកុំភ័យអី ប្រកបមុខរបរឱ្យតែស្របច្បាប់ ហើយស្តាប់តាមការណែនាំពី អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជៀសវាងផលិតអ្វីបំពានច្បាប់លក់ឱ្យជនទំនើង គឺយើងមិនខុសទេ បើស្តាប់តាម ដូច៤ចំណុចដែលតំណាងអយ្យការលើកឡើងនោះ។
មកពីសៀមរាបភ្លាមៗ មកជួបប្អូនជាងកាំបិតជាងពូថៅទាំងប្ដីប្រពន្ធនៅតាខ្មៅភ្លែត !
ដោយភាពភ័យខ្លាចពួកគាត់មិនហ៊ានទៅផ្ទះនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខ្ញុំបានសំណូមពរអោយគាត់នាំគ្នាត្រលប់ទៅផ្ទះវិញ ហេីយប្រកបរបរចិញ្ចឹមជីវិតតាមជំនាញជាងកាំបិតពូថៅធម្មតា ។ តែត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ ឬ សមត្ថកិច្ចមូលដ្ឋាន ជាពិសេស កុំធ្វេី កាំបិត ឬ ដាវ អោយក្មេងទំនេីងដែលគ្មានប្រវត្តិច្បាស់លាស់ ។ ខ្ញុំក៏បានឧត្ថម្ភដល់ពួកគាត់ ៣០០ ដុល្លារ សម្រាប់ធ្វើដំណើរត្រលប់ទៅផ្ទះវិញ ៕