សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំខ្លួនម្តាយបង្កើត ដែលប្រើហិង្សាលើកូនស្រី អាយុ ១ ខួប ៩ ខែ មកសួរនាំ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៤៤ នាទី មានបណ្តឹងបរិហារពីសាធារណៈជន តាមបណ្តាញសង្គម ពាក់ព័ន្ធករណី ម្តាយបង្កើតប្រើអំពើហិង្សា លើកូនស្រីបង្កើត ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ច បានចុះទៅដល់បន្ទប់ជួលស្ថិតក្នុងក្រុមទី៩ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបាននាំស្រ្តីឈ្មោះ កៅ សៀកឡាយ ជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ មេផ្ទះ និងកូនស្រីឈ្មោះ ភូ លីលី ថ្ងៃខែឆ្នាំកំណើត ១៩.០៥.២០២៣ មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ ៕