សមាជិកគ្រួសារដែលបាត់កាលពីខែវិច្ឆិកា ២០២៤ កន្លងទៅ នៅក្រុងដូនកែវ ពេលនេះប្រទះឃើញសាកសពដេកស្លា..ប់នៅលើទួលមួយកន្លែង មានសភាពរលួយ
ខេត្តតាកែវ: នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចកម្ពោធព្រៃមួយកន្លែង (ហៅទួលត្រពាំងស៊ាំញ៉ាំ) ដែលស្ថិតនៅក្នុងភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណីមនុស្សដេកស្លាប់មួយបានកើតឡើង។ ជនរងគ្រោះជាសាកសព មានឈ្មោះ អឹម លី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ដោយមានការសាកសួរបំភ្លឺឈ្មោះ ពឹង ជឿន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ ត្រូវជាភរិយារបស់ឈ្មោះ អឹម លី (សាកសព) បានឲ្យយើងដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០២និង០០នាទីយប់ ប្តីរបស់គាត់បានផឹក ស្រាស្រវឹងខ្លាំងនិយាយដូចមនុស្សមិនដឹងអីមានអារម្មណ៍ភ័យៗ ខ្លាចៗ និងនិយាយថាមានគេមកតាមចាប់រូបគាត់ ហើយចេះតែរត់ឡើងលើធ្នឹមផ្ទះ ឃើញដូចនោះឈ្មោះ ពឹង ជឿន ត្រូវជាប្រពន្ធបាននិយាយលួងលោមប្តីឲ្យដេកប៉ុន្តែឈ្មោះ អឹម លី មិនបានដេកនោះឡើយដោយអត់ងងុយខ្លាំងរូបគាត់ជាប្រពន្ធក៏បានសម្រាកលង់លក់ បាត់ទៅ។ លុះដល់ព្រឹកឡើងទើបដឹងថាប្តីរបស់គាត់ឈ្មោះ អឹម លី បន្ទាប់មកគាត់បានបាត់ពីផ្ទះមិនដឹងទៅទីណា ហើយរូបគាត់ នឹងក្រុមគ្រួសារបងប្អូនកូនចៅបានបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក និងដើរតាមរកឈ្មោះ អឹម លី គ្រប់ទីកន្លែងប៉ុន្តែនៅតែរកមិនឃើញ។ រហូតដល់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី ទើបក្មេងៗ ក្នុងភូមិបានបង្ហោះខ្លែងលេង និងបានចូលទៅបត់ជើងក្នុងគម្ពោតព្រៃខាងលើ ប្រទះឃើញសាកសពដេកស្លាប់ ក្នុងគម្ពោធព្រៃខាងលើនោះតែម្ដង និងបានរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន។
ជនរងគ្រោះជាសាកសពខាងលើពិតជាបានដេកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន គឺមិនមានជាប់ពាក់ពន្ធ័បទល្មើសអ្វីឡើង និងបានប្រគល់សាកសពឲក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕