សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម
ខេត្តសៀមរាប÷ យោងតាមរបាយការណ៍របស់មន្ត្រីជលផលនៅថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០២៥បានហើយដឹងថាកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានចូលរួមសហការជាមួយផ្នែកសឹករងខេត្ត កងអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូច ង៧០ ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងផ្នែកសឹករងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បាន ០១ ករណី គឺ៖
ឧបករណ៍ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន ទូកស្មាច់ចំនួន ០៣គ្រឿង= មានទំហំ ៦,៩ម x ០,៧ម x ០,៥មចំនួន០១គ្រឿង ; មានទំហំ ៨,៥ម x១មx០,៧ចំនួន០២គ្រឿង ; ម៉ាស៊ីនការណូតចំនួន ០៣គ្រឿង
; ម៉ាស៊ីនម៉ាកឡុងស៊ីញកម្លាំង ២០សេះ ពណ៍បៃតងចំនួន០២គ្រឿង ; ម៉ាស៊ីនម៉ាកស៊ីប៊ីស៊ី កម្លាំង១៨សេះ ពណ៍សចំនួន០១គ្រឿង។
ឈ្នាងអូសលៀសធ្វើពីដែកចំនួន ០៣គ្រឿង មានទំហំ ០,៤ម x០,៤ម សាច់អួនក្រឡា៣សង់ទីម៉ែត្រប្រវែង ១ម៉ែត្រចំនួន ០១គ្រឿង មានទំហំ ១,២ម x ០,៥ម សាច់អួនក្រឡា៣សង់ទីម៉ែត្រប្រវែង ៣ម៉ែត្រ ចំនួន ០២គ្រឿង ; លៀសចំនួន ១ ៥០០ គីឡូក្រាម កម្លាំងចំនួន ៩នាក់ កាណូតចំនួន ២គ្រឿង។
២. ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម អធិការដ្ឋាននគរបាលស្រុក ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង បានចាក់លែងលៀសរស់ចំនួន ១ ៥០០ គក្រ ចូលទន្លេសាបវិញនៅចំណុចមាត់ប្រឡាយកំពង់ឃ្លាំង ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ដែលមាននិយាមការលេខ X399381 Y1443523 ។
៣. ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានចូលរួមសហការជាមួយផ្នែកសឹករងខេត្ត កងអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូចង ៧០ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការអន្លង់សំណរ អធិការដ្ឋាននគរបាលស្រុកជីក្រែង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ដឹកនាំដោយ
លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងផ្នែកសឹករងខេត្តបានចុះបង្ក្រាប និងរុះរើឧបករណ៍នេសាទខុសច្បាប់ ក្នុងដែននេសាទសហគមន៍មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ចាប់ពីចំណុចមាត់ពាមមាត់ខ្លា ដល់ចំណុចប្រឡាយយឹប ( ជាប់ព្រំប្រទល់ខេត្តកំពង់ធំ) បានចំនួន ០២ ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
១.នេសាទដោយឧបករណ៍លបលូ មាន ក្បាលលបលូ ចំនួន១២ គ្រឿង ; របាំងសាច់អួន ប្រវែង៩៥០ម ; បង្គោលចម្រឹង ចំនួន៦០០ដើម។
២. ឧបករណ៍ស្បៃមុងមាន ក្បាលស្បៃមុង ចំនួន០៣គ្រឿង ; របាំងសាច់ស្បៃមុង ប្រវែង ២ ១០០ម ; បង្គោលចម្រឹង ចំនួន ១ ៩៥០ដើម លែងត្រី ចំនួន ៣០គក្រ កម្លាំងចំនួន ៥២នាក់ កាណូតចំនួន ១០ គ្រឿង។
៤. សង្កាត់រដ្ឋបាលជលផលប្រាសាទបាគង បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្លុកនិងសហគមន៍នេសាទកំពង់ភ្លុក ចុះរុះរើទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់បានចំនួន០១ករណី (ធ្វើនេសាទដោយឧបករណ៍លបលូប្រើរបាំងសាច់អួនដែលមានក្រឡាតូចជាង៣សង្ទីម៉ែត្រ និងលើសប្រវែងកំណត់)នៅចំណុចជ្រោយឆ្នាំង ផ្លូវយាង និងជ្រោយវល្លិ៍ប្រេងស្ថិតនៅក្នុងដែននេសានសហគមន៍ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ដោយកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់ស្ដីពីជលផលនៅនឹងកន្លែងមាន÷
ក្បាលលបលូចំនួន ០៤គ្រឿង ;របាំងសាច់អួនប្រវែង ៤៥០ម៉ែត្រ ; បង្គោលចម្រឹងចំនួន ២០០ដើម ; លែងត្រីចំនួន ១០គីឡូក្រាម កាណូតចំនួន ០២គ្រឿង កម្លាំងសរុបចំនួន ៦នាក់។
៥. ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសហគមន៍នេសាទចុងឃ្នៀស បានចូលរួមសហការជាមួយយោធភូមិភាគទី៤ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចជ្រោយពពាយ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី យុំាង សារ៉ុន នាយរងការិយាល័យទី៣ យោធភូមិភាគទី៤ ក្រុមការងារបានរុះរើនិងកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលធ្វើនេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រនិងប្រវែងលើសកំណត់បានចំនួន០១ករណី ដូចខាងក្រោម៖ ឧបករណ៍លបរ៉ាវ
ក្បាលលបចំនួន ០៤គ្រឿង ; របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ
; ង្គោលចម្រឹងចំនួន ២ ៥០០ដើម កម្លាំងសរុបចំនួន ៤២នាក់ កាណូតចំនួន៦គ្រឿង ៕