Arsenal មានក្តីបារម្ភ គ្រាដែលខ្សែប្រយុទ្ធ Havertz ទំនងអវត្តមានដល់ចប់រដូវកាល

(ឡុងដ៍)៖ Arsenal កំពុងកើតក្តីព្រួយបារម្ភ ស្របពេលខ្សែប្រយុទ្ធ Kai Havertz បានជួបបញ្ហារបួសសរសៃពួរ ដែលអាចអាក់ខានការប្រកួតរហូតដល់ចប់រដូវកាលនេះតែម្តង។
កីឡាករអន្តរជាតិអាល្លឺម៉ង់ខាងលើនេះ បានរងរបួសនាអំឡុងពេលបោះជំរំហ្វឹកហាត់នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមនាពេលថ្មីៗនេះ ដ្បិតសារព័ត៌មាន Athletic បានចេញផ្សាយថា មិនទាន់ច្បាស់ថាតើត្រូវការវះកាត់ ឬយ៉ាងណា?
Havertz ដែលស៊ុតបាន ៩គ្រាប់នៅ Premier League រដូវកាលឆ្នាំ២០២៤-២៥ បានធ្លាក់ចូលក្នុងបញ្ជីកីឡាកររបួសរបស់ក្រុមកាំភ្លើងធំ នៅមុនពេលពួកគេត្រូវប្រឈមមុខទល់នឹង Leicester City ក្នុងលីគនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះទៀត។
បច្ចុប្បន្ន Arsenal បានអវត្តមានកីឡាករសំខាន់ៗមានដូចជា Gabriel Martinelli និង Bukayo Saka ដែលមានរបួសសរសៃពួរដូចគ្នា គ្រាដែលខ្សែប្រយុទ្ធ Gabriel Jesus អវត្តមានដល់ចប់រដូវកាលតែម្តង ដោយសាររបួស ACL៕

អត្ថបទដែលជាប់ទាក់ទង