យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនដោយខ្លាចមិនទាន់ភ្លេីងស្តុបពណ៌ខៀវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្លួនឯងរងរបួស

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ស្តុបជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដោយខ្លាចមិនទាន់ភ្លេីងស្តុបពណ៌ខៀវក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្លួនឯងរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយលាងរបួស។

ជនរងគ្រោះមានឈ្មោះ វ៉ាត ដាវីន ភេទ ប្រុស អាយុ១៦ឆ្នាំ រងរបួសពកក្បាល មានទីលំនៅ នៅភូមិ ស្វាយភ្លើង ឃុំ ស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
មុនពេលកេីតហេតុគេបានឃេីញយុវជនខាងលេីជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកភ្នំពេញ1BQ 7492 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុដោយខ្លាចភ្លេីងស្តុបខៀវលោតក៏បន្ថែមល្បឿងស្រាប់តែជ្រុលទៅបុកគូទម៉ូតូមួយគ្រឿងទៀតដែលបេីកបរខាងខាងបណ្តាលឲ្យដួលខ្លួនឯងរងរបួសចំណែកភាគីម្ខាងទៀតមិនដួលក៏បន្តទៅមុខបាត់។
ក្រោយកេីតហេតុជនរងគ្រោះរបួសស្រាល ពេលដែលរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ សុំមិនទៅពេទ្យទេ ទើបក្រុមសង្គ្រោះជួយជូតលាងរបួសរួចរាល់ គាត់សុំទៅផ្ទះវិញដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង