បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមជុំវិញ ករណីស្ត្រីម្នាក់បានបង្ហោះវីដេអូពាក់ព័ន្ធបុរសម្នាក់ជិះម៉ូតូឈប់មុខរថយន្តគាត់ និងមានបំណង…..

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមជុំវិញករណីស្ត្រីម្នាក់បានបង្ហោះវីដេអូពាក់ព័ន្ធបុរសម្នាក់ជិះម៉ូតូឈប់មុខរថយន្តគាត់ និងមានបំណងចង់បើកទ្វាររថយន្តគាត់ ពេលគាត់នៅឃើញទាន់ក៏ជិះម៉ូតូចេញបាត់នោះ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវ និងកោះហៅភាគីទាំងពីរចូលមកដោះស្រាយករណីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង