សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ថ្មីៗនេះ! សង្កេតឃើញមានផេកមួយឈ្មោះ Honey Lim បានធ្វើការបង្ហោះវីដេអូចាស់ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ឈប់ម៉ូតូហួសគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ ដែលវីដេអូនេះកើតឡើងតាំងពីអំឡុងខែកក្កដា ឆ្នាំ២០២៣ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងមានបំណងចង់បំពុលសង្គម។ ករណីនេះដែរ មន្ត្រីនគរបាលចរាចរណ៍រូបនោះ ដែលឈប់ល្មើសគំនូសសញ្ញាចរាចរណ៍ អង្គភាពបានកោះហៅធ្វើការអប់រំណែនាំ និងអនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិរួចហើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងស្រាវជ្រាវដើម្បីអនុវត្តតាមវិធានការជំនាញ៕