ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គណៈកម្មាធិការគណបក្សខណ្ឌចំការមន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សសង្កាត់ចំនូន៥ ក្នុងខណ្ឌចំការមន ចំនួន ១,១០១នាក់ និងផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន។
ពិធីដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកនេះ ក៏មានវត្តមានចូលរួមពីសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន, គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌចំការមន, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ ជាច្រើននាក់ផងដែរ។
ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន បានយកចិត្តទុកដាក់ជួយដល់គណបក្សខណ្ឌ គណបក្សសង្កាត់ ក្នុងការពង្រឹងការងារគណបក្សនៅមូលដ្ឋានទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ៕

អត្ថបទដែលជាប់ទាក់ទង