ប្តីជាទាហាន កា..ប់ប្រពន្ធស្លា..ប់ក្នុងថ្លុកឈាម ដោយសារភ្លើងប្រចណ្ឌ័ នឹងរករឿងលុយកាក់

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាតករជាប្ដីឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ មុខរបរកងអង្គរក្ស មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ ហើយអ្នកទាំង២មានកូនប្រុស២នាក់ និងកូនស្រី១នាក់ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា កន្លងមក ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រច័ណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ក្នុងការរកស៊ីពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។ នៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុខាងលើ អ្នកទាំង២បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេកម្ដងទៀត ហើយប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លា,.ប់ រួចគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង