អ្នកដំណើរលើយន្តហោះ ធ្លាក់នៅកាណាដានឹងទទួលបាន ប្រាក់ចំនួន ៣ម៉ឺន ដុល្លារក្នុងម្នាក់ៗ
ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នឹងផ្តល់ប្រាក់ចំនួន 30,000 ដុល្លារអាមេរិក (£23,792) ដល់មនុស្សម្នាក់ៗនៅលើយន្តហោះដែលបានធ្លាក់ក្នុងទីក្រុង Torontoប្រទេសកាណាដា កាលពីថ្ងៃចន្ទ ដែលពួកគេទាំងអស់បានរួចជីវិត។
យន្តហោះមួយបានរអិលតាមផ្លូវរត់ក្នុងអណ្តាតភ្លើងមុននឹងក្រឡាប់ឈប់ខណៈដែលវាចុះចតក្នុងទីក្រុងកាណាដា អ្នកដំណើរបានរៀបរាប់ពីភាពភ្ញាក់ផ្អើលរយ៉ាងខ្លាំងបស់ពួកគេ បន្ទាប់ពីពួកគេភាគច្រើនបានដើរចេញដោយគ្មានរបួស។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានហេតុការណ៍នេះនៅឡើយទេ ដែលស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។មានអ្នកដំណើរចំនួន 76 នាក់ និងនាវិក 4 នាក់នៅលើជើងហោះហើរនេះ ដែលបានធ្វើដំណើរពីទីក្រុង Minneapolis របស់សហរដ្ឋអាមេរិក មុនពេលដែលវាធ្លាក់ក្នុងប្រទេសកាណាដា។
នាវិកយន្តហោះ និងអ្នកសង្គ្រោះបន្ទាន់ត្រូវបានគេសរសើរចំពោះការងាររហ័សរបស់ពួកគេក្នុងការយកមនុស្សចេញពីយន្តហោះ ដែលខូចខ្ទិច។ លក្ខណៈសុវត្ថិភាពផ្សេងៗរបស់យន្តហោះនេះក៏ត្រូវបានផ្តល់កិត្តិយសផងដែរសម្រាប់ការធានាមិនឲ្យមានការបាត់បង់អាយុជីវិត។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរទាំង 21 នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានចេញពីសម្រាកព្យាបាលហើយ នៅព្រឹកថ្ងៃពុធ ៕