រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ច្បាស់ហេីយ​ ថាមិនមានការទូរស័ព្ទ​ទៅមន្ត្រីណាមួយរបស់ថៃ​ ដេីម្បីសុំទោសករណីនៅប្រាសាទតាមាន់​ ដូចដែលកាសែត The Nation ផ្សាយ​ ហេីយក៏បានកែសម្រួលរួចផងដែរ។

ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន​ និងកុំមានការយល់ច្រលំដោយប្រការណាមួយ។ កម្ពុជា​ មិនមានការចាំបាច់​ណាមួយត្រូវសុំទោសនោះដែរ​ រួមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីការពារជាតិថៃបានធ្វេីសេចក្តីប្រកាសព័ត៌មានច្បាស់ហេីយ​ គឺមិនមានដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

កម្ពុជា​ នៅតែរក្សាមិត្តភាពរវាងប្រទេសជិតខាង​ ឈរលេីអធិបតេយ្យភាពច្បាស់លាស់​ គោលជំហរឹងមាំផ្អែកលេីច្បាប់​ និងការពារបូរណភាពទឹកដីយ៉ាងច្បាស់ដាច់ខាត។ ជាមួយគ្នានេះ​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ទេីបប្រកាសកាលពីម្សិលមិញផងដែរថា​ “កម្ពុជានឹងធ្វេីកិច្ចការព្រំដែនដោយឈរលេីបច្ចេកទេស​ ផ្អែកលេីច្បាប់​ តែក៏មានសិទ្ធិគ្រប់យ៉ាងក្នុងការពារជាតិ​ ការពារទឹកដីដោយប្រេីប្រាស់កងកម្លាំងប្រសិនបេីមានការឈ្លានពាន”។

អត្ថបទដែលជាប់ទាក់ទង