រថយន្តធុនត្រាបេីកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្ត្រីម្តាយកូន២នាក់រងរបួសធ្ង..ន់ស្រាល

ភ្នំពេញ៖រថយន្តធុនត្រាមួយគ្រឿងខណៈអ្នកបេីកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនិងម៉ូតូហុងដាឃ្លីកដែលជិះដោយស្ត្រីម្តាយនិងកូន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៨យប់ ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៥ ផ្លូវ១៧៣កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនពេលកេីតហេតុ គេបានឃើញស្ត្រីម្នាក់បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ពាក់ស្លាកលេខ ភ្នំពេញ1HB 7728 ឌុុបកូនស្រីម្នាក់វ័យប្រហែល៥ឆ្នាំ បានជិះម៉ូតូដំណើរតាមបណ្ដោយផ្លូវ ១៧៣ទិសដៅពី លិចទៅកេីត លុះមកដល់ចំនុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែបុរស២នាក់រួមទាំងអ្នកបេីកបរ បាន បេីករថយន្តម៉ាក ធុនត្រាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK 5286 បេីកធ្វើដំណើរតាមបណ្តោយ៣៤៨ទិសដៅពីត្បូងទៅជេីង បំពាន់ភ្លើងសញ្ញាចរាចរណ៍ ក៍ជ្រុលទៅបុុកនិងម៉ូតូដែលជិះដោយ ស្ត្រី២នាក់ម្តាយនិងកូន ណាអោយស្ត្រីជាម្ដាយរងរបួសត្រង់ក្បាលហូរឈាមធ្ងន់ ចំនែកកូនស្រីរងរបួសតិចតួចស្រាល អ្នកទាំង២ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ីផងដែរ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខតិចតួច តែមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបេីកបរសង្ស័យស្រវឹងត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ដេីម្បីផ្លុំជាតិអាកុលផងដែរ ។
ក្រោយពេលកេីតហេតុ ដោយសារតែមិនដោះស្រាយគ្នាបានភ្លាមៗមធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេីម្បីរង់ចាំដំណោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង