បុរសម្នាក់ ជាមន្ត្រីនគរបាល បេីករថយន្តមួយគ្រឿង និងមានអ្នករួមដំណេីរ០៤នាក់ ជាលក្ខណៈគ្រួសារ បានធ្លាក់ពីលេីស្ពានចុះទៅក្រោម បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វេីឲ្យក្មេងស្រីម្នាក់ស្លា..ប់ និងមនុស្ស០៤នាក់ទៀតរបួសធ្ង..ន់ស្រាល
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកេីតឡេីង នៅ យប់ ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំនុចស្ពានបាក់ផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់ជាមន្ត្រីនគរបាល បានបេីករថយន្តលុចស៊ីស RX330មួយគ្រឿង និងមានអ្នករួមដំណេីរ០៤នាក់ជាលក្ខណៈគ្រួសារ បានធ្លាក់ពីលេីស្ពានចុះទៅក្រោម បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វេីឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្ស០៤នាក់ទៀតរបួសធ្ងន់ស្រាល ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ។
ដោយឡែកអ្នករួមដំណើរ ០៤នាក់ ៖ ទី០១ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ។ ទី០២ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (ស្លាប់នៅកន្លែងកន្លែងកើតហេតុ) ។ ទី០៣ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា) ។ ទី០៤ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា)
មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាកលុចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU -8503 ជិះជាលក្ខណៈគ្រួសារមានគ្នា៥នាក់ ប្តីប្រពន្ធ និងកូនប្រុសស្រី ៣នាក់ ដោយបុរសជាឪពុកដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានធ្វេីដំណើរតាមបណ្តោយ ផ្លូវជាតិលេខ២ទិសដៅពីកេីតទៅលិច ក្នុង ល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ ដោយគេសង្ស័យថាអ្នកបេីកងងុយដេកងោកមួយភាំងទេីបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ពីលើផ្លូវចូលចំហៀងស្ពាន បណ្តាលឲ្យដាំក្បាលក្រឡាប់ធ្លាក់ចូលប្រឡាយក្រោមស្ពានដែលអត់មានទឹករងការខូចខាតរថយន្តយ៉ាងដំណំ ព្រម ទាំងធ្វើឲ្យខ្ទាតមនុស្សចេញពីរថយន្ដរប៉ាត់រប៉ាយ បណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវជាកូនទី២បានស្លាប់នៅក្រោមស្ពានយ៉ាងរន្ធត់ ។ រីឯឪពុកម្ដាយ និងកូនប្រុសស្រី សរុប០៤នាក់ ទៀតរងរបួសធ្ងន់ស្រាលត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោ យក ទៅសង្គ្រោះបន្ទាន់។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញផ្នែកចរាចរណ៍ខណ្ឌ បានចុះទៅកន្លែងកេីតហេតុដេីម្បីសួរនាំពីដំណើររឿង និងបានទាក់ទងទៅសាច់ញាតិគ្រួសារជនរងគ្រោះឲ្យមកកន្លែងកេីតធ្វេីការជាមួយបន្ត ។ ហេីយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយធ្វេីដំណេីរដែលរងការខូចខាត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំប្រគល់ឲ្យជនរងគ្រោះនាពេលក្រោយ៕