អគ្គីភ័យឆេះបន្ទប់ស្នាក់នៅ របស់បុគ្គលិក ស្ថិតនៅក្នុងបុរី (ឈឹម សុខា) ស្ថិតនៅក្នុងភូមិចំកាឪឡឹក ភូមិសង្កាត់ 4 បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ ស្លា..ប់
ក្រុងព្រះសីហនុ ៖ នៅថ្ងៃទី 21 ខែ 02 ឆ្នាំ2025 នៅវេលាម៉ោង 7:25នាទីព្រឹក មានករណីអគ្គីភ័យឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិកជាន់ខាងលើដែលស្ថិតនៅក្នុងបុរី (ឈឹម សុខា) ស្ថិតនៅក្នុងភូមិចំកាឪឡឹក ភូមិសង្កាត់ 4 ក្រុង/ ខេត្តព្រះសីហនុ ។
ក្រោយទទួលបានដំណឹងភ្លាមខាងស្នងការដ្ឋានបង្ការពន្លត់អគ្គីភ័យ ក្រុងព្រះសីហនុ និងកម្លាំងពន្លត់អគ្គីភ័យ (911) លោកបានចេញរថយន្តអន្តរាគមន៍ភ្លាមៗផងដែរ ក្នុងករណីអគ្គីភ័យឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិកជាន់ខាងលើនេះគឺបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ ដោយក្នុងករណីអគ្គីភ័យឆាប់ឆេះនេះយើងមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយនោះទេ ៕