អធិការរងខណ្ឌ៧មករា ម្នាក់ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពាន កូនស្រីម្នាក់ស្លា..ប់ និងអ្នករួមដំណើរ៤នាក់ទៀត របួសធ្ង..ន់
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ លី ឡាំ អធិការរងនគរបាលខណ្ឌ៧មករា ទទួលការងារអន្ដរាគមន៍ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ (ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ស្ពានអ្នកបើកបរដោយលោកអធិការរងនេះ បានបណ្ដាលឲ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ៤នាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង និងប្រគល់សព និងរថយន្ដទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕