កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ខេតបាត់ដំបង៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២៥ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាពី ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតទាំងយប់ ទាំងថ្ងៃ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ៕