បង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)
អង្គស្នួល ៖ បង្ក្រាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ។ បង្ក្រាបបាននៅ ថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ ២០២៥ នៅចំណុចផ្លូវលំ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ០១ នាក់
ឈ្មោះ សុឹង លី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តេស្តទឹកមូត្ររកសារធាតុញៀន វិជ្ជមាន(+) ។
-វត្ថុតាងចាប់យក
-ក្រាមសរថ្លាសង្ស័យសារធាតុញៀន ចំនួន ១១ កញ្ចប់
ដំណើររឿងហេតុ ៖ ដោយបានពត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ភ្លាមនោះកម្លាំង អហ ស្រុកអង្គស្នួល ចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ម៉ូតូ ០៣ គ្រឿងដឹកនាំដោយ លោក វ/ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការស្រុក បានចុះដល់ចំណុចខាងលើ បានឃើញជនសង្ស័យកំពុងឈរលើផ្លូវលំ ដោយសង្ស័យកម្លាំង អហ ស្រុកបានឃាត់និងធ្វើការឆែកឆេរបានរកឃើញក្រាមសថ្លាសង្ស័យសារធាតុមានចំនួន ១១ កញ្ចប់ច្រកក្នុងកូនកាបូបខ្មៅដាក់ក្នុងហោប៉ៅខោផ្នែកខាងឆ្វេងរួចក៏នាំមកសាកសួរនៅមូលដ្ឋាន អ .ហ ស្រុកអង្គស្នួល។
ជនសង្ស័យឈ្មោះ សុឹង លី បានឆ្លើយសារភាពថាថ្នាំចំនួន ១១ កញ្ចប់ខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន បានទិញមកពីជនមិនស្គាល់អត្តសញ្ញាណនៅម្ដុំផ្សារជម្ពូវ័នរាជធានីភ្នំពេញ បានចំនួន ០៣ លើក ក្នុង០១លើកតម្លៃ ១០ ម៉ឺនរៀល។រួចយកមករំលែកលក់បន្តក្នុងមួយកញ្ចប់ ០២ ម៉ឺន រៀល លក់បានរយៈពេលពីរខែ និងចេះប្រើប្រាស់គ្រឿងញៀនរយៈពេល ០៥ ឆ្នាំមកហើយ។
ជនសង្សយ័ និងវត្ថុតាង កំពុងបំពេញនីតិវិធីនៅ អហ ស្រុកអង្គស្នួល ៕